ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរ គ្រឿងញៀន​យ៉ាង​សកម្ម

0

កំពង់ស្ពឺ៖ នៅ​ថ្ងៃ​ទី​២៩​ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧​នឹង​១០​នាទី នៅ​ចំណុច​ខាងត្បូង​ភូមិ​ក្រាំង​តាចរ ឃុំ​រុងរឿង ស្រុក​ថ្ពង កម្លាំង​អធិការ​នគរបាល​ស្រុក​ថ្ពង ល្បាត​ដល់​ចំណុច​ខាងលើ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មានការ ជួញដូរ គ្រឿងញៀន​យ៉ាង​សកម្ម រួច​មក​បាន​ទៅ​ដល់ទី​តាំង​ខាង​លេ​ី បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ទ​ន ពុ​ទ្ធី ហៅ ពុធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​តាចរ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ករណី រក្សា​ទុក ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដកហូត​វត្ថុ​តាង​បាន ១-​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​តូច ២.​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​C125 សេរី​ឆ្នាំ​២០១៩ ព​ណ័​ខ្មៅ ស្លាក​លេខ កំពង់ស្ពឺ 1N 9363 ៣.​ទូរ​សព្ទ័​ដៃ​១​គ្រឿង​ម៉ាក​អិន​ចុច​ពិល ៤.​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ។

ករណី​នេះ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកថ្ពង