ឃាត់ខ្លួនក្មេងទំនើង ៣នាក់ ដែលតែងតែយក​ដុំ​ថ្ម​កប់​ទៅ​លើ​អ្នកដំណើរ លើ​កំណាត់​ផ្លូវ​២១​អា

0

កណ្តាល៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​អន្តរាគមន៍ នៃ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ សហការ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី ហិង្សា​ចេតនា​(​បង្ករ​ឡើង​ដោយ​ក្មេង​ទំនើង​) ជនសង្ស័យ​តែង​យក​ដុំ​ថ្ម​កប់​ទៅ​លើ​អ្នកដំណើរ លើ​កំណាត់​ផ្លូវ​២១​អា នៅ​ចំណុច​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ