ឃាត់ខ្លួនក្មេងទំនើង ៣នាក់ ក្រោយព្រួតវាយជនរងគ្រោះម្នាក់

0

កណ្តាល៖ ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ ដោយ​អនុវត្តន៍​បទបញ្ជា​ដ៏​ម៉ឹង​ម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក យី វណ្ណ​ដា បាន​ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ចំនួន​០៣​នាក់ ដែរ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​០១​នាក់ មានឈ្មោះ ចាន់ ណា​វី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ នៅ​ចំណុច ក្នុង​តារាង​បាល់ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្ន ជនសង្ស័យ​បាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​បន្តរ​នីតិវិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ