កណ្តាល៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ៨៧៧ គីឡូក្រាម ដែលត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង លាក់បង្កប់ក្នុងបន្លែ នាំចូលតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល។ បំណែកសាច់បង្កកទាំងនេះ រួមមាន៖
១- ឆ្អឹងជំនីក្របីបង្កក ១០០ គីឡូក្រាម
២- ភ្លៅមាន់បង្កក ១១៩ គីឡូក្រាម
៣- សាច់ក្របីបង្កក ១១០ គីឡូក្រាម
៤- ស្លាបមាន់បង្កក ៣០៦ គីឡូក្រាម
៥- សាច់ឆ្អឹងជំនីជ្រូកបង្កក ២៤២ គីឡូក្រាម៕