ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២០​នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងជាមុខសញ្ញាក្មេងទំនើង

0

ភ្នំពេញ៖ ដោយ​មានការ​ចង្អុល​ដឹកនាំ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង​ឱ្យ​មាន​ប្រសិទ្ធ​ខ្ពស់​។

នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង​០៩ និង​៣០​នាទី កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ៧​មក​រា លោក ណុ​ប ផា អភិបាលរង និង លោក វរសេនីយ៍ទោ ជុន ប៊ុ​ន​ណា​ន អធិការ​នគរបាល​ខណ្ឌ​មក​រា បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ក្នុងភូមិ​សាស្ត្រ​បុរី​កីឡា​ទាំងមូល ជា​លទ្ធផល​បាន​ត្រួតពិនិត្យ​ឃើញ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២០​នាក់ ក្នុង​នោះ​ជនសង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន​មាន​ចំនួន ០៩ នាក់ និង ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ក្មេង​ទំនើង​មាន​ចំនួន ១១ នាក់ ( មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ០៦ នាក់​)​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ខណ្ឌ​៧​មក​រា កំពង់​បន្ត​នីតិវិធី​អនុវត្ត​តាម​ច្បាប់​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ