កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបង្ក្រាបករណី ហិង្សាដោយចេតនា (បង្កឡើងដោយក្មេងទំនើង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន ០៧នាក់ (ឃាត់ខ្លួនបាន ចំនួន០៦នាក់) ហើយវត្ថុតាងចាប់យកបានមានពូថៅ ០១ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៦ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕