ឃាត់ខ្លួនជនសង្ស័យ ២នាក់ រកឃើញកាំ​បិ​ត​បុ័ងតោ និងកាំបិត​ចុង​ស្រួច

0

កណ្តាល៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល
នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បា​នប​ង្ក្រា​បករណី​ កាន់កា​ប់​អា​​វុ​ធ​សម្រាប់​ប្រ​ហារ​ដោយ​គ្មាន​ការ​អនុញ្ញាត (​កាំបិត បង្ក​ដោយ​ក្មេងទំ​នើង​) ​នៅចំណុច​ភូមិធម្ម​ត្រ័យ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជន​ស​ង្ស័​យ​ចំនួន ០២​នាក់ (​ឃា​ត់​ខ្លួន​)​។ ​វត្ថុ​តាង​ចាប់​យក៖

-​កាំ​បិ​ត​បុ័ងតោ ០១ ប្រវែង​០,២៧​សង់ទីម៉ែត្រ ។
-​កាំបិត​ចុង​ស្រួច ដង​ធ្វើ​ពី​ឈើ ០១ ប្រវែង​០,២២​សង់ទីម៉ែត្រ ។
-​មធ្យោបាយ​ម៉ូតូ ០១​គ្រឿង
-​ម៉ាក HONDA Scoopy ពណ៌​ស ផលិត​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ កណ្តាល 1AA- 7255​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ស​ង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​៖ មូលហេតុ ដែល​ខ្លួន​ទុក​កាំ​បិត​នៅ​ក្នុង​កែបម៉ូតូ គឺ​ទុក​សម្រាប់​ការពារ​ខ្លួន​។ បច្ចុប្បន្ន ជន​ស​ង្ស័​យ កំពុង​ឃាត់​ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​តាម​នី​​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល