ឃាត់ខ្លួនក្មេ​ង​ទំ​​នើ​ង ៥នាក់ គេច​សាលា​មិន​ចូល​រៀន​ ហើយជិះម៉ូតូដើរលេង

0

កណ្តាល៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល
នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បា​នប​ង្ក្រា​ប​ករណី​ ក្មេ​ង​ទំ​​នើ​ង (​គេច​សាលា​មិន​ចូល​រៀន​) នៅ​ចំណុច​៖ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ សិស្សានុសិស្ស​ដែល​គេច​សាលា​ចំនួន​០៥​នាក់ និងមធ្យោបាយ​ម៉ូតូ​ចំនួន ០៣​គ្រឿង៖

១.​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ស ផលិត​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1KP-7284 ។
២.​ម៉ូតូ​ម៉ាក Honda Dream C125 ពណ៌​ក្រហម ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JB-7973​។
៣.​ម៉ូតូ​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1DH-7693​។

តាម​ចម្លើយ​សារភាព​របស់​សិស្សានុសិស្ស​ទាំង​០៥​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​គ្នា​មិន​ចូល​រៀន​ក្នុង​គោលបំណង​ជិះ​ម៉ូតូ​ទៅ​ដើរ​លេង​នៅ​រាជធានី​ភ្នំពេញ​ប្រាកដ​មែន ។ ចំពោះ​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នី​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល