កណ្តាល៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តន៍តាមការណែនាំរបស់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កម្លាំងផ្នែកយេនឌ័រ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះធ្វើការអប់រំណែនាំ ម្ចាស់ហាង យីហោ ( DD Taiwan Milk Tea & Cafe ) និង ម្ចាស់គណីបណ្តាញសង្គមTikTok (ពូសុខាលក់ក្បាលពពែសុីឈាន់) ដែរបានធ្វើការផ្សព្វផ្សាយលើបណ្តាលសង្គម អំពីមីនុយតែគុជ ចាហួយ ចាក់ពុំរូប ប្រដាប់ភេទ ដែរជាអំពើអសីលធម៍ និង ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាតិ ។ ក្រោយធ្វើការអប់រំណែនាំរួច និង មិនអោយមានកាផ្សព្វផ្សាយមីនុយចាហួយតែគុជ ដូចខាងលើទៀតឡើង ៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ