កណ្តាល៖ នៅថ្ងៃទី២៩ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលចំនួន០១ដីកា ដែលចេញដោយលោក អ៊ុក-សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។លេខ១៣០ចខ/ង ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះស៊ុយ ចំរើន ហៅប៉ង ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ជនសង្ស័យមានសារធាតុញៀន(+)ពីបទអំពើលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៣០ខែ ធ្នូ ឆ្នាំ២០២៣ ប្រព្រឹត្តនៅចំណុចភូមិព្រែកសំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១:១០នាទីថ្ងៃត្រង់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅបានចេញល្បាតតាមភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ពេលមកដល់ចំណុចចំណុចផ្លូវបេតុភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានជួបប្រទះឈ្មោះស៊ុយ ចំរើន ហៅ ប៉ង ភេទប្រុស អាយុ៣៧ឆ្នាំ
ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានធ្វេីការឃាត់ខ្លួនឈ្មោះខាងលេីនោះរួចហើយបញ្ជូនមកប៉ុស្ដិ៍តាខ្មៅ និងបន្ដនីតិវិធីបញ្ជូនទៅផ្នែកជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់កាតាមនីតិវិធី បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ុយ ចំរើន ហៅប៉ង ត្រូវបានឃាត់ខ្លួន ដេីម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ