ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០០ និង១៥ នាទី រំលងអាធ្រាត កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល បានល្បាតមកដល់ចំនុចផ្លូវឌួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឃើញជនសង្ស័យចំនួន ០២ នាក់ កំពុងជិះកង់ ដោយមានការសង្ស័យកម្លាំងល្បាត យើងខ្ញុំ ក៏ហៅធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាង ដែកសំប៉ែតចុងស្រួច សម្រាប់កាច់សោកម៉ូតូចំនួន ០១ ដើម ពូថៅចំនួន ០១ និងសោខ្សៀ លេខ ៨ ចំនួន ០១ ដើម ។ ជនសង្ស័យ៖
១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
២-ឈ្មោះ គីម សុខា ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំធ្វើនីតិវិធីបន្ត៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ