ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពញាពន់ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការល្បាតបង្កា និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន រហូតដល់ចំណុចផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏ប្រទះឃើញក្មេងទំនើងចំនួប០២នាក់ កំពុងធ្វើសម្មភាពបង្ហោះម៉ូតូ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏បានហៅជនសង្ស័យទាំង០២នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ដ្ដើម្បីធ្វើការអប់រំ។ ជនសង្ស័យត្រូវឃាត់ខ្លួន៖
១-ឈ្មោះ តូ ចាន់ចរិយា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ណែម រដ្ឋា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។
សម្ភារៈចាប់យក៖
១-ម៉ូតូម៉ាកស្កុបពី (Scoopy) ពណ៌ស សេរី២០២២ ស្លាកលេខ ភ្នំពេញ ១JK-១៩៧០ ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមទាំងវត្ថុតាង កំពុងសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្ដ៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ