ចាប់ជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពឆក់​កាបូប​

0

ភ្នំពេញ៖ ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ ។

នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៤ និង ៣០ នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០២ នាក់ មានឈ្មោះ កែវ លី​ហួរ ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្សារ​៧​មក​រា សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​បក្ខពួក​ឈ្មោះ គង់ ចាន់​សំបូ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ឆក់​កាបូប​ដែល​ក្នុង​នោះ​មាន​អាវុធ​ខ្លី​ម៉ាក​PARA ចំនួន​០១​ដើម ,​គ្រាប់​ចំនួន​១៣​គ្រាប់​,​សោ​រថយន្ត​ចំនួន​០១ ,​ប្រាក់​រៀល​ចំនួន​២,៥០០,០០០​រៀល​, ប្រាក់​ដុល្លារ​ចំនួន​៨៨៨​ដុល្លារ​អា​មេ​រិ​ក ,​បណ្ណ​សម្គាល់​អាវុធ​ខ្លី​ចំនួន ០១ សន្លឹក និង​ឯកសារ​មួយ​ចំនួន​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៧០ ក្រុម​៧ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៦ និង​០០ នាទី បញ្ជូន​មក​ការិយាល័យ​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី ៖

១-​ឈ្មោះ កែវ លី​ហួរ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ
-​មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ
២-​ឈ្មោះ គង់ ចាន់​សំបូ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើស​អេ​ត​ចាយ
-​មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ

សម្ភារៈ​បាត់បង់
-​កាបូប​ចំនួន ០១ ក្នុង​នោះ​មាន អាវុធ​ខ្លី​ម៉ាក​PARA ចំនួន​០១​ដើម ,​គ្រាប់​ចំនួន​១៣​គ្រាប់​,​សោ រថយន្ត​ចំនួន​០១ ,​ប្រាក់​រៀល​ចំនួន​២,៥០០,០០០​រៀល​, ប្រាក់​ដុល្លារ​ចំនួន​៨៨៨​ដុល្លារ​អា​មេ​រិ​ក , បណ្ណ​សម្គាល់​អាវុធ​ខ្លី​ចំនួន ០១ សន្លឹក និង​ឯកសារ​មួយ​ចំនួន

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ