ជនសង្ស័យចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សាដោយតេនា

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣ និង ១០ នាទី កម្លាំង​អធិការ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នៅ​ចំណុច​សួនច្បារ កោះ​ពេជ្រ ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ចំនួន ០២​នាក់​៖

១-​ឈ្មោះ ដុះ ចាន់​កក្កដា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
២-​ឈ្មោះ ហួង ដា​វីត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
សម្ភារ​ខូចខាត​ម៉ូតូ​ចំនួន ០២ គ្រឿង​៖
១-​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ព​ណ៍ ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១W៥៧៦៤ បែក​កុង​ទ័​រ ។
២-​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ព​ណ៍ ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ ១AD៩៧៣៧ បែក​ក្បាំង​ខាងឆ្វេង ។

វត្ថុ​តាង​ចាប់​យក​៖
១-​ដុំឥដ្ឋ ការ៉ូឡា ចំនួន ០១ ដុំ
២-​ទីប​ជ្រុង ចំនួន ០១ ដើម

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៨​នាក់​៖
១-​ឈ្មោះ​ឡុ​ង ពេ​ជ​ភា​រុន ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន
២-​ឈ្មោះ​ម៉ឺន សែន​វិសាល ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ គ្មាន
៣-​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ គ្មាន
៤-​ឈ្មោះ​ផា​ន វិសាល ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន
៥-​ឈ្មោះ​ម៉ឺន ម៉ា​នុ​ន ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ គ្មាន
៦-​ឈ្មោះ​ថេ​ន ថុ​នា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ​គ្មាន
៧-​ឈ្មោះ​ភាព មក​រា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុ​របរ​គ្មាន
៨-​ឈ្មោះ​ដ​ន សំណាង ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ