ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជារបស់លោកវរសេនីយ៍ឯក អ៊ុកបូនីន អធិការនគរបាលខណ្ឌមានជ័យ ឲ្យកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៧ យកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននករបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ (០២ករណី) ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវីធីច្បាប់ ៕