សមត្ថកិច្ចឃាត់ក្មេងទំនើង ១២នាក់ ក្រោយជិះម៉ូតូប​​ង្ហោះ​​យ៉ាង​អណាធិបតេយ្យ

0

ព្រះ​សីហ​នុ​៖ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ បាន​ទទួល​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ពា​ក់​ព័​ន្ធ​ក្រុម​ក្មេ​ង​ទំនើ​ង​ប​​ង្ហោះ​ម៉ូតូ​យ៉ាង​អណាធិបតេយ្យ។ ហើយ​នៅ​វេលា​ម៉ោង​០១​និង​០០​នាទី កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ចេញ​ស្វែងរក ក្រោយ​ទទួល​បាន​បញ្ជា​ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ល្បាត​ផែន​ជិះ​តាម​ដងផ្លូវ ដើម្បី​ការពារ សន្តិសុខ សុ​វត្តិភាព បាន​ចេញ​ដេញ​ដល់​ចំណុច​ម្តុំ​ផ្លូវ​ឧតុនិយម ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក៏​ប្រទះ​ឃើញ​មាន​ក្មេ​ង​ទំនើ​​ង​០១​ក្រុម មាន​គ្នា​១២​នាក់ ឃា​ត់​ដើម្បី​សាកសួរ ពេល​នោះ​ពួក​គេ​បាន​សារភាព​ថា​ពិតជា​បា​នប​ង្ហោះ​ម៉ូតូ​មែន ដោយ​ធ្លាប់​ធ្វើ​សកម្មភាព​ប​ង្ក​ច​លា​ច​​ល សកម្ម​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​មក​សំរាក​១​យប់​នៅ​ខេត្តកំពត​ទើប​ចេញ​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​នេះ ។ វត្ថុ​តាង​ដក​រហូត​ពី​ក្រុម​ក្មេ​ង​ទំនើ​ង​មាន​ទូរស័ព្ទ ចំនួន ១២ គ្រឿង និង​ម៉ូតូ​០៥​គ្រឿង ។

ចំពោះ​ករណី​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុងធ្វើការ​សួរនាំ​តាម​នីតិវិធី​៕

ប្រភព៖ ឡេង ប៊ុននី LENG BUNNY