ក្មេងទំនើងចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុធ្វើការអប់រំណែនាំ

0

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ទីរសង្គមកិច្ច សម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានអប់រំកុមារទំនាស់នឹងច្បាប់ អាយុក្រោម ១៤ឆ្នាំ ចំនួន ០៣នាក់ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕