ព្រះសីហនុ ៖ នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង២០នាទីយប់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងជិះល្បាតតាមភូមិសាស្រ្តនានា មកដល់ចំណុចភ្លើងស្តុបផ្លូវលេខ៥០២ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានឃើញមានក្មេង០១ក្រុម បានធ្វើការឆែកឆេររកឃើញមានកាំបិតបុ័ងតោចំនួន ០១ដើម និងសួរនាំតាមជំនាញ ក៏ប្រទះឃើញសារមួយដែលពួកគេបានណាត់ជួបវាយគ្នា ហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ០១និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឃាត់ខ្លួនបានក្មេងទំនើងចំនួន ០៨នាក់ ដកហូតកាំបិតបុ័ងតោ ០១ដើម ព្រមទាំងម៉ូតូចំនួន០៣គ្រឿង ម៉ាកHonda Dream និងម៉ាក Nex ពណ៌ស ចំនួន ០២ គ្រឿង ។
ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំតាមនីតិវិធី ៕