សមត្ថកិច្ចឃាត់ជនសង្ស័យ ២នាក់ ដែលមានកាំបិត​តាំង​តោ ០១​ដើម និង​ដាវ ០១​ដើម

0

កំពង់ចាម៖ នៅ​យប់​ថ្ងៃ​សុក្រ ទី​២៤ ខែឧសភា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ បន្ដ​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស ក្នុង​នោះ​ក៏​មាន​សកម្មភាព​ក្មេង​ទំនើង ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជាតិ យ៉ាង​មុ​ឹ​ង​ម៉ាត់ និង​ហ្មត់ចត់​បំផុត រហូត​មក​ដល់​វេលា​ម៉ោង ២២:៤០​នាទី​យប់ ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច្ច បាន​នឹង​កំពុង​ល្បាត​ចល័ត នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ព្រៃ​ទទឹង ស្ថិត​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក៏​បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង ០១​ក្រុម មាន​គ្នា​០២​នាក់ ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ប្រដាប់​ដោយ​កាំបិត​តាំង​តោ ០១​ដើម និង​ដាវ ០១​ដើម ធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ កាន់​ដាវ​អូស​កាត់​លើ​ថ្នល់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​វ​ត្តុ​តាង​ខាងលើ យក​មក​សាកសួរ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ។ បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​សាកសួរ​បំភ្លឺ ជនសង្ស័យ​ទាំង​ពីរ​នាក់ ក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អំពី​សកម្មភាព​របស់​ខ្លួន ។

បច្ចុប្បន្ន​ជនសង្ស័យ និង​មធ្យោបាយ ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ តាម​បញ្ជា​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ជំនាញ ដើម្បី​ប​ញ្ចូ​ន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម