ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យកកាំបិត ព្រួត គ្នា កាប់ ត្រូវក្បាល និងដៃធ្ងន់ធ្ងរ) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៣:៤០នាទីទាបភ្លឺ នៅចំណុចផ្លូវ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះហេង ឈាង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទៈលេខ២៨Eo ផ្លូវ១៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ