ភ្នំពេញ៖ នៅវេលាម៉ោង០៧:៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវលំ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះឈើប្រក់ស័ង្កសី ចំនួន០១ខ្នង អស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ ចំនួន០៣ខ្នង ខូតខាតប្រហែល ៥០%។
នៅម៉ោង៩:០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧ឡាន ស្មើនឹង ៦៨ម៉ែត្រគូប,រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចរាចរណ៍ផ្លូវទឹក ចំនួន ០១គ្រឿង, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកអស់ ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕