សមត្ថកិច្ចបង្ក្រាបក្មេងទំនើងមួយក្រុម ឃាត់បាន ២នាក់ ខណៈ ៦នាក់ទៀតកំពុងរត់គេចខ្លួន

0

កណ្តាល៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ស្រាវជ្រាវ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេ​​ត​នា​ (​បង្ក​ដោយ​ក្រុម​ក្មេ​ង​ទំ​នើ​ង​) ​កើតហេតុ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១:៣០ នាទី​ នៅ​ចំណុច​នៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។ ជនសង្ស័យ​មាន​គ្នា​សរុប​ចំនួន​០៨​នាក់ ឃា​ត់​ខ្លួន​បាន​ចំនួន ០២​នាក់ ៖

១-​ឈ្មោះ ឈាង វ៉ា​ន់​ដេ​ត ភេទ​ប្រុស អា​យុ ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល (​ឃាត់ខ្លួន​) គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​(-) ។
២-​ឈ្មោះ សុង រតនៈ ហៅ​(​ចិន​) ភេទ​ប្រុស អា​យុ ១៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល (​ឃាត់ខ្លួន ) គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​(-)​។
៣-​ឈ្មោះ នី សុខ​ចាន់ ហៅ​(​ទី​) ភេទ​ប្រុស អា​យុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល (​គេចខ្លួន​)​។
៤-​ឈ្មោះ ធួន សុ​ថា​ត់ ភេទ​ប្រុស អា​យុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក លើក​ដែក ខេត្តកណ្តាល (​គេចខ្លួន​)​។
៥-​ឈ្មោះ អ៊ូ សូ​នី ហៅ​(​នី​) ភេទ​ប្រុស អា​យុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល (​គេចខ្លួន​)​។
៦-​ឈ្មោះ សំ ផា​នុ​ន ហៅ​(​គា​) ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល (​គេចខ្លួន​)​។
៧-​ឈ្មោះ យ៉ា រស្មី ហៅ​(​ស្មី​) ភេទ​ប្រុស អា​យុ ២៣ ឆ្នាំ ជនជាតិ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្ត កណ្តាល​(​គេចខ្លួន​)​។
៨-​ឈ្មោះ ឈាង វ៉ា​ន់​ឌី ភេទ​ប្រុស អា​យុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក លើក​ដែក ខេត្ត កណ្តាល (​គេចខ្លួន​) ។

​វត្ថុ​តាង​ចាប់​យក​មាន​៖
១-​ពូ​ថៅ​ផ្លែ​ដែក ០១ និង​កូន​កាំ​បិ​ត​ចុង​ស្រួ​ច ០១
២-​ចប​កា​ប់​ដង​ឈើ​ប្រវែង ១,២០​ម៉ែត្រ ចំនួន​០១
៣-​ចបជីក​ដែក​ប្រវែង ១ ម៉ែត្រ ចំនួន​០១
៤-​សាង​ផ្លែ​ដែក​មុខ​ប្រាំពីរ​ដង​ឈើ​ប្រវែង ២,២០ ម៉ែត្រ ចំនួន ០១

បច្ចុប្បន្ន​ជន​ស​ង្ស័​​យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ចាត់ការ​តាម​នី​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល