ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ពោធិ៍សាត់៖ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣:៣០​នាទី​យប់ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​វ​.​ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ កម្លាំង​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​លលកស សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​វ​.​ត្រី មៀ​ច ខុ​ន្នី ឋាន​:​នាយ​ប៉ុ​ស្ថិ៍​(​ស្ដីទី​) បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះ​ជិះ​ល្បាត​ដល់​ចំណុច​ភូមិ​ខ្មា​រ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ និង​បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ រក​ឃើញ​និង​ចាប់​យក​សម្ភារ​:​ដូច​ខាងក្រោម៖

បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជំ​នួន​២​នាក់
១.​ឈ្មោះ ឃិ​ន តុ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ខ្មា​រ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់
២.​ឈ្មោះ សេង វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្នួ​លតា​ចាប ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

សម្ភារៈ​វត្ថុ​តាង​ដកហូត​រួម​មាន៖
-​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​ទម្ងន់​ថ្នាំ​០.០៦​ក្រាម​(​គិត​សាច់​ថ្នាំ​)
-​ឧបករណ៍​ជក់​ថ្នាំ​ញៀន​ចំនួប​០១​កំ​ប្លេ
-​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង
-​ម៉ូតូ​ចំនួន​០១​គ្រឿង​។

បច្ចុប្បន្ន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​បន្ត​និ​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់