ករណីអគ្គិភ័យ​ឆាបឆេះផ្ទះ នៅសង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​១៩:២៥​នាទី​ថ្ងៃ​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ ១៧ ផ្លូវ​លេខ ១៤២ ក្រុម​ទី​២២ ភូមិ​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ម៉ូតូ​ចំនួន ០២​គ្រឿង ខូចខាត​៣០%, ទូរស័ព្ទ និង​គ្រឿង​ទូរស័ព្ទ ខូចខាត​៨០% ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។

នៅ​ម៉ោង​១៩:៥៥​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៤​ឡាន ស្មើនឹង ១៦​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ទីក្រុង​កោះ​ពេជ្រ​ចំនួន ០២​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ