ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ១គ្រឿងម៉ាកវេវអាល់ហ្វា និងឈើចំនួន២សន្លឹក នៅចំណុចភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ០០នាទីយប់។ ជនសង្ស័យឈ្មោះ រី រ៉ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
