កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានកិច្ចសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាប ជនសង្ស័យ “ករណី ឃាតកម្ម” ដែលបានប្រព្រឹត្តនៅស្រុកស្អាង ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣:០៣នាទី ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងដែក ។ នៅចំណុចខាងជើងរង្វង់ មូល ប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ បានចុះបង្ក្រាប ករណី ឃាតកម្ម កាលពីថ្ងៃទី១៩.០៥.២០២៤ វេលាម៉ោង ០៥:៣០នាទីល្ងាច នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួនមកស្រុកវាលវែង)។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល