ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងក្នុងនាមប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ ឯកឧត្តមក៏សូម ថ្លែងអំណរគុណដល់បងម្ចាស់តុតុ ដែលបានដាក់សារអប់រំបញ្ហាគ្រឿងញៀន «ត្រូវនិយាយថាទេចំពោះគ្រឿងញៀន» ។ នេះបើតាមសារតេឡេក្រាមរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ឯកឧត្តមបានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់បងម្ចាស់តុតុ ដែលបានដាក់សារអប់រំបញ្ហាគ្រឿងញៀន «ត្រូវនិយាយថាទេចំពោះគ្រឿងញៀន» ដែលជាការចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសម្រេចបាននូវការតាំងចិត្តធ្វើឱ្យកម្ពុជាគ្មានគ្រឿងញៀន»។ ឯកឧត្តមរដ្ឋមន្រ្តីក៏សូមបងប្អូនចូលរួមបន្ថែមទៀត និងជាពិសេសករណីឃើញមានការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន បងប្អូនអាចរាយការណ៍មកកម្លាំងសមត្ថកិច្ចតាមរយៈ App NoDrug https://apps.apple.com/kh/៕
ប្រភព៖ AKP