ភ្នំពេញ៖ យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ បានអោយដឹងថា ចំណាយសរុបថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងរភាធ ទៅតាមវិស័យ ដូចខាងក្រោម៖
១-ចំណាយសរុបថវិការដ្ឋ គ្រោង១៧,៨៤% នៃ ផ.ស.ស
២-ចំណាយចរន្តថវិការដ្ឋ គ្រោង១២,៤១% នៃ ផ.ស.ស
៣-ចំណាយបន្ទុកបុគ្គលិក គ្រោង៥,៥៤% នៃ ផ.ស.ស
៤-ចំណាយក្រៅបន្ទុកបុគ្គលិក គ្រោង៦,៨៧% នៃ ផ.ស.ស
៥-ចំណាយមូលធន គ្រោង៥,៤២% នៃ ផ.ស.ស សម្រាប់ស្តារហេដ្ឋារចនាសម្ព័ន្ធនានា។
៦-ចំណាយសរុបថវិកាថ្នាក់ជាតិ ដែលចែកជា
ក-ចំណាយវិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងប្រមាណ ១,៦៤% នៃ ផ.ស.ស. ដើម្បីបន្ត គាំទ្រការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។
ខ- ចំណាយវិស័យការពារជាតិ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណ ២,៧៣% នៃ ផ.ស.ស. សំដៅគាំទ្រដល់បុព្វហេតុធានាកិច្ចការពារជាតិ និងរក្សា សន្តិភាព និងស្ថិរភាពនយោបាយ។
គ-ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៥,១៧% នៃ ផ.ស.ស. សំដៅថែទាំសុខភាព គាំពារផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និងបរិស្ថាន។
ង-ចំណាយវិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងប្រមាណ ៣,៨៣% នៃ ផ.ស.ស. ដើម្បីគាំទ្រដល់ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ច- ចំណាយផ្សេងៗ ត្រូវបានគ្រោងប្រមាណ ៣,២៩% នៃ ផ.ស.ស. ដើម្បីផ្តល់លទ្ធភាព និងភាពបត់បែនខ្ពស់ដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតម្រូវការ
ចំពោះកិច្ចការបន្ទាន់ចំពោះមុខរបស់ រាជរដ្ឋាភិបាល ដូចជាការត្រៀមបម្រុងសម្រាប់គ្រោះមហន្តរាយធម្មជាតិ និងស្បៀងបំរុងជាដើម។
៧-ចំណាយចរន្តថវិកាថ្នាក់ជាតិគ្រោង១១,៤៧% នៃ ផ.ស.ស និង
៨-ចំណាយចរន្តថវិកាថ្នាក់ក្រោមជាតិ គ្រោង១,៧៩% នៃ ផ.ស.ស៕