រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា

0

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ស្នើ​វៀតណាម​ផ្តល់​កិច្ចសហការ​ស្រាវជ្រាវ​ករណី​ការ​បង្ហោះ​ខ្លឹមសារ​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​កម្ពុជា ។

ការ​ស្នើ​នេះ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​បាន​ស្នើ​ឲ្យ​ស ម​ត្ថ​កិច្ច​កម្ពុជា សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​សមា សភាព​នានា​ដែល​ធ្វើការ​ជេរ​ប្រមាថ​សម្តេច​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ ។

ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​៖«​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​បង្ហោះ​សារ​តាម Tik Tok ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណ​ន​តេ​ជោ ដែល​បាន​បង្ក​ឱ្យ​មាន​អារម្មណ៍ មិនល្អ​ក្នុង​រង្វង់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​»​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើក​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សូម​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​កិច្ច សហការ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​សមាសភាព អត្តសញ្ញាណ​អ្នក​ដែល​បាន​បង្ហោះ​ខ្លឹមសារ​អមិត្ត​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​ប៉ុនប៉ង​ណាមួយ​សំដៅ​បំផ្លាញ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

ក្នុង​ជំនួប​នោះ​ដែរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​យល់​ស្រប​មតិ​ថា ការ​បង្ហោះ​ខ្លឹមសារ​អមិត្ត​ទាំងនោះ ជា​សកម្មភាព​អវិជ្ជមាន ដែល​ចាំបាច់ ត្រូវ​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​កំណត់​សមាសភាព អត្តសញ្ញាណ​ជន​ដែល​នៅ​ពីក្រោយ​សក ម្ម​ភាព​ទាំងនោះ​៕

ប្រភព៖ AKP