កូនបំណុលខឹងម្ចាស់បំណុលទារលុយពេក!! ទាយផ្គាក់កាប់ស្លាប់ភ្លាមៗនៅនឹងកន្លែង

0

កណ្តាល៖ កាលពីវេលាម៉ោងប្រមាណ ១៧:០០នាទីថ្ងៃទទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មមួយកើតឡើងនៅចំនុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ខណៈស្ត្រីរងគ្រោះបានទៅទារលុយពីជនសង្ស័យដែលជំពាក់ជំនួន ៣៦ម៉ឺន។ ក្នុងពេលកំពុងទារលុយជំពាក់ក៏មានការទាស់សម្តីគ្នា ធ្វើអោយស្តីរងគ្រោះទាយទូរស័ព្ទមកឡាយ ស្រាប់តែជនសង្ស័យស្ទុះទាយកាំបិតផ្គាក់មកកាប់ជនរងគ្រោះអោយស្លាប់នៅនឹងកន្លែងតែម្តង។

ប្រភពដដែរបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ហាន​ មី ភេទស្រី អាយុ ៣៣ឆ្នាំ ខណៈជនសង្ស័យមានឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ ៣២ឆ្នាំ។ អ្នកទាំង ២រស់នៅក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ សម្រាប់វត្ថុតាងដែលដកហូតបាត់រួមមានកាំបិតផ្គាក់ ១ដើម។ ក្រោយកាប់ជនរងគ្រោះហើយ ជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុ៕