មិនដឹងមានវិបត្តិអ្វី ស្ថិតវ័យក្មេងម្នាក់ដើរចូលទឹកសមុទ្របំណង់… តែត្រូវបានប្រជាពលរដ្ឋជួយទាន់

0

ព្រះសីហនុ៖ កាលពីម៉ោងប្រមាណ១២​រំលង​អាធា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ នៅ​ម្តុំ​បន្ទប់ទឹក​ទី​២ ចុង​អូរ​ឈើទាល ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មានករណី​ស្ត្រី​វ័យក្មេង​ម្នាក់ ពុំ​ដឹង​មាន​វិបត្តិ​អ្វី បាន​មក​អង្គុយ​នៅ​ឆ្នេរសមុទ្រ​តែ​ម្នាក់ឯង​ប្រមាណ​ជាង​២​ម៉ោង រួច​ក៏​បាន​ដើរ​ចូល​ទឹកសមុទ្រ​ជ្រៅ បណ្តាល​ឲ្យ​ល​ង់​ហើយ​សន្ល​​ប់ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ ក៏​ហែល​ចុះ​ទៅ​ជួយ​ទាន់​ពេល ស្រង់​យក​មក​លើ​ឆ្នេរ​វិញ ។

បច្ចុប្បន្ន​ស្ត្រី​រូប​នេះ បានដឹង​ខ្លួន​វិញ​ហើយ និង​គិតតែ​យំ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​លួងលោម និង​ជូន​ស្ត្រី​ខាងលើ​ត្រលប់​ទៅ​ផ្ទះ​វិញ​៕