សមត្ថកិច្ចចេញមកបញ្ជាក់ជុំវិញករណីយុវជន​០២​នាក់ ​ចោទប្រកាន់​ថា​មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពួក​គេ​បណ្តាល​ឲ្យ​រង​របួស

0

ភ្នំពេញ៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សូម​បញ្ជាក់​ថា​​ករណី​ដែល​យុវជន​០២​នាក់​ចោទប្រកាន់​ថា​មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពួក​គេ​បណ្តាល​ឲ្យ​រង​របួស កាលពី​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ នោះ​ភ្លាម​។

May be an image of 3 people

បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ​ហើយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ យ៉ែ​ម នៅ ស្នងការ​រង ទទួល​ផែនការ​ងារ​ធនធានមនុស្ស​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​និង​ហៅ​ភាគី​ពាក់ព័ន្ធ​ដើម្បី​សួរនាំ​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ