បាត់ដំបង់៖ កាលពីវេលាម៉ោងប្រមាណ ១២យប់ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មមួយបានកើតឡើងនៅចំនុច ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយស្ត្រីជាម្តាយមីងជីដូនមួយ បានប្រើប្រាស់នៅពូថៅកាប់ទៅលើផ្ទៃមុខ នឹងបំពងក របស់ជនរងគ្រោះជាក្មួយបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាម។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាជនសង្ស័យមានឈ្មោះ ពៅ ដារី អាយុ ៤៥ឆ្នាំ ខណៈនារីរងគ្រោះមានឈ្មោះ សេង គឹមហៀង អាយុ ១៦ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យជាម្តាយមីងមកធ្វើការសាកសួរ ហើយក៏បានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះជាក្មួយពិតប្រាកដមែន ដោយសារតែខឹងនឹងក្មួយចេះតែនិយាយទូរស័ព្ទលឺៗ និងចេញចូលផ្ទះយប់ជ្រៅពេក៕