ភ្នំពេញ៖ បន្ទាប់ពីទទួលបានខមិនពីប្រជាពលរដ្ឋ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះបង្ក្រាបទីតាំងមូយកន្លែង សង្ស័យបើកលេងល្បែងសុីសងខុសច្បាប់ (ឆ្នោតឡូតូ) នៅចំណុចតារាងបាល់ថ្មី ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ដោយបានដកហូតកុំព្យុទ័រចំនួន០២គ្រឿង និងសម្ភារមួយចំនួន យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម្ចាស់ទីតាំងបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំង៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ