ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​កាត់ដេរ Filament ផ្ទះ​លេខ​៣២១ ផ្លូវ​៦៣ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

ជនសង្ស័យ​ឈ្មោះ ហេង រតនា ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅ​មិន​ពិតប្រាកដ មុខរបរ មិន​ពិតប្រាកដ (​គ្មាន​សារធាតុ​ញៀន​)​។ វត្ថុ​តាង​ចាប់​យក​៖​ម៉ូតូ​ម៉ាក​ហុង​ថា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ កណ្តាល ១AD-០៥៩៤ ជា​របស់​ជន​រង​គ្រោះ​, ទូរស័ព្ទ​ម៉ាក​ណូ​គារ​អិន​ចុច​ពិល ពណ៌​ខៀវ​។ សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ​តាម​ពាក្យ​ស្នើ​សុំ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថ​តាង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ