បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ទស្សនា ការបង្ហាញរបស់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០២៤ រួមមានកងកម្លាំងកងរាជអាវុធហត្ថ នគរបាល និងយោធា។

ការសម្តែងរួមមាន៖ ការត្រួតពិនិត្យអាវុធ, ល្បាតដេញចាប់ជនសង្ស័យ, វិធីចាប់ជនប្រើប្រាស់ថ្នាំញៀន(បែកថ្នាំ), ការវាយលុកចូលអគារមានបន្ទប់ច្រើន, ការរក្សាសណ្តាប់ធ្នាប់, ក្បាច់គុណ ខ.ភ.ម, និងវិធីសាស្ត្រការពារខ្លួន។ ដេីម្បីត្រៀមបិទវគ្គហ្វឹកហ្វឺន នៅថ្ងទី២០ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ៕
ប្រភព៖ GRK News

