ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៤ ,១៥ និង១៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យក្រុមក្មេងទំនើងជាបន្តបន្ទាប់ ចំនួន១៤នាក់ ដែលមានរហ័សនាមក្រុមលីអូហោះ(LH) រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងក្រុមស៊ីខេកាហ្វេកុង រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមឈូកវ៉ា១(CV១) ចំនួន០៤ករណី។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងចំពោះការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៤នាក់។
ករណីទី១៖ យកដុំថ្មព្រួតគប់គ្នា បណ្តាលឱ្យរងរបួស និងបែកកញ្ចក់បង្អួចផ្ទះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧៣ ផ្លូវលេខ១៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
ករណីទី២៖ ដេញវាយប្លន់យកកាបូបប្រាក់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
ករណីទី៣៖ យកដំបងដែកមូល (ដងឆ័ត្រ) ព្រួតគ្នាវាយ និងវាយម៉ូតូបណ្តាលឱ្យខូចខាត រួចប្លន់យកកាបូបប្រាក់ និងទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
ករណីទី៤៖ យកកាំបិតកែច្នៃ ដាវកែវច្នៃ ដុំថ្ម កាប់ និងគប់គ្នាទៅវិញទៅមក ប្រព្រឹត្តនៅចំណុច បុរីឈូកវ៉ា១ ផ្លូវលេខ១៦Mថ្មី ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
សម្ភារៈ និងវត្ថុតាងចាប់យក៖ ដុំថ្មចំនួន០២ ដុំ, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ឡើងតែម២០២១ ពាក់ផ្លាកលេខ សៀមរាប ១AA-៣៤១០, ម៉ូតូម៉ាក SUZUKI NET ពណ៌លឿង-ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១KN-៥៦០៥, ម៉ូតូម៉ាក SUZUKI NEX សេរីឆ្នាំ២០២៤ ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KM-៥៤១១ ចំនួន០១គ្រឿង, ម៉ូតូម៉ាក SUZUKI NET CROSSOVER ពណ៌ស-ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១KQ-០៥១៩, ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១KHV-៧៤៣៨, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១JD-១៩៥៧។
បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ