អ្នកបើកកង់បី ដែលត្រូវស្ត្រីម្នាក់ថាបានលូកលាន់រាងកាយ បានចេញមុខមកបញ្ជាក់ហើយ

0

ភ្នំពេញ៖ ករណី​ស្ត្រី​ម្នាក់​បាន​រៀបរាប់​ថា​មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​ម៉ូតូ​កង់​បី និង​បក្ខពួក​ម្នាក់​ទៀត បាន​ធ្វើ​សកម្មភាព លូកលាន់​លើ​រាង​កាយ​របស់​គាត់ នៅ​ចំណុច​ផ្លូវ​២៧១ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៤:១៥​នាទី​ទៀប​ភ្លឺ​។

បន្ទាប់​មក​ស្ត្រី​រង​គ្រោះ ដែល​មានឈ្មោះ តឺ​យ ស្រី​នាង ជនជាតិ​ខ្មែរ មុខរបរ សាឡ​ន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​៣៧១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​។

បន្ទាប់​ពី​ឃើញ​កា​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ចោទប្រកាន់​មក​លើ​ពួ​គេ​រួច​មក ។ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ ម្ចាស់​ម៉ូតូ​កង់​បី (​ផាស​អេប​) ដែល​មានឈ្មោះ អិន ណី ជនជាតិ​ខ្មែរ មុខរបរ រត់​ម៉ូក​ង់​បី ស្នាក់​នៅ​បន្ទប់​ជួល​លេខ​០៥ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ធី ផានិត មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា ត្រូវជា​បងប្អូន​នឹង​គ្នា ចូលខ្លួន​មក​បំភ្លឺ​នៅ​មុខ​សមត្ថកិច្ច​។

បុរស​ទាំង​ពីរ​នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ស្ត្រី​រូប​នោះ​ទេ ដោយ​ស្ត្រី​នោះ​មាន​ស្ថានភាព​ស្រវឹង និង​បាន​ហៅ​កក់​ម៉ូតូ​កង់​បី​គាត់ ចេញពី​ក្ក្លឹ​ប​មួយ​កន្លែង នៅ​ម្ដុំ​សង្កាត់​ភ្នំពេញ​ថ្មី ឱ្យ​ជូន​គាត់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្លូវ ៣៧១ លុះ​ទៅ​ដល់​ជិត​ស្ដុ​ប​ត្រឡោក​បែក ស្រាប់តែ​ស្ត្រី​នោះ​ប្រាប់​ម្ចាស់​កង់​បី​ឱ្យ​ត្រឡប់​បក​ក្រោយ​វិញ ទៅ​ជីប​ម៉ុង​នៅ​ម្ដុំ​កាំ​កូ​វិញ លុះ​បក​ក្រោយ​តាម​ផ្លូវ ៥៩៨ ដល់​ស្ដុ​ប​សាលារៀន ឥន្ទ្រ​ទេវី បត់​ចូល​តាម​ផ្លូវ ១០០៣ ភ្នំពេញ​ថ្មី​វិញ ម្ដុំ​ផ្សារ​ថៃ​ហួត ក៏​ទៅ​តាម​ផ្លូវ ១០៨៦ ឡើង​ទៅ​ផ្លូវ ៥៩៨ សំដៅ​ទៅ​ផ្លូវ ២៧១ លុះ​មក​ដល់​ផ្លូវ ២៧១ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្ត្រី​នោះ​ប្រាប់​ថា​ខុសផ្លូវ​ហើយ ម្ចាស់​ម៉ូតូ​កង់​បី​ក៏​ខឹង ក៏​បាន​ឈប់​ម៉ូតូ​ដាក់​ស្ត្រី​នោះ​ចុះ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ទើប​ស្ត្រី​នោះ​ខឹង​ក៏​ហៅ​អ្នក​សារព័ត៌មាន​មក​ធ្វើការ​ឡាយ​ថា​ម្ចាស់​ម៉ូតូ​កង់​បី​នោះ បាន​លូកលាន់​លើ​រាង​កាយ​របស់​គាត់​ទៅ​វិញ​។ បន្ទាប់​ពី​សាកសួរ​ភាគី​ទាំង​សងខាង​រួច ស្ត្រី​នោះ​បាន​សារភាព​ថា​ខ្លួន​ពិតជា​ស្រវឹង​ខ្លាំង និង​បាន​ដក​ពាក្យបណ្តឹង​វិញ ដើម្បី​បញ្ចប់រឿង ដោយ​ករណី​នៅ​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​។

ដោយ​យោង​តាម​ការ​ដក​ពាក្យបណ្តឹង នឹង​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​អប់រំ និង​អនុញ្ញាត​ឱ្យ​បុរស​ពីរ​ខាងលើ ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ