កណ្តាល ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលេងល្បែងស៊ីសងខុសច្បាប់(ឆ្នោតវៀតណាម) កើតឡើង ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅ បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទស្រី យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងដកហូតៈ ទូរសព្ទ ០១គ្រឿង, សៀវភៅកត់កន្ទុយលេខ ០១ក្បាល, ផូយកត់កន្ទុយលេខ ០១សន្លឹក, ប៊ិច ០១ដើម, ប្រាក់រៀលមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល