ការចាកចេញចុងក្រោយរបស់សត្វក្រៀលពីតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងឆ្នាំ២០២៤ ដើម្បីទៅទីតាំងបន្តពូជ

0

ភ្នំពេញ៖ បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​អង្គការ NatureLife នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា សត្វ​ក្រៀល​ចំនួន​១៦​ក្បាល ត្រូវ​បាន​ក្រុមការងារ​យើង​កត់ត្រា​ថា ជា​ហ្វូង​ដែល​បាន​ចាក ចេញ​ចុង​ក្រោយ​ពី​តំបន់ការពារទេសភាព​អន្លង់​ព្រីង កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ ទៅ​ទីតាំង​បន្ត​ពូជ​។

សត្វ​ក្រៀល​បំ​លាស់​ទី​មក តំបន់​អន្លង​ព្រីង ចាប់ពី​ខែធ្នូ​ដល់ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ ពូក​វា​រក​ចំណី​ក្នុង​តំបន់​ការពារ និង​ក្នុង​ស្រែ​របស់​កសិករ​ជា​ពិសេស​ស្រែ​ស្រូវ​មិត្ត​ក្រៀល​។ ឆ្នាំ​នេះ​តំបន់ដីសើម​អន្លង​ព្រីង​ក៏​ដូច​ជា​តំបន់​ផ្សេង​ៗ​ទៀត​ដែរ​រង​ការ​ប៉ះពាល់​ដោយ​កំ​ដៅ និង ការ​រីក​ស្ងួត​ខ្លាំង ដែល​បណ្តាល​សត្វ​ក្រៀល​ខ្វះ​ទឹកសាប​។ បរិភោគ​អង្ករ​មិត្ត​ក្រៀល គឺ​ចូលរួម​ការពារ​សត្វ​ក្រៀល​កម្រ និង​ឈាន​ទៅ​ជិត​ផុត​ពូជ​របស់​យើង​ទាំងអស់​គ្នា​។

គួរ​បញ្ជាក់​ថា តំបន់ការពារទេសភាព​អន្លង់​ព្រីង ស្ថិត​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​ត្រូវ បាន​បង្កើត ឡើង​ដោយ​អនុក្រឹត្យ លេខ ៨៤ អន​ក្រ​-​បក ចុះ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦​។ ផ្លូវ ហោះហើរ​សត្វ​ស្លាប គឺជា​ពាក្យ​ដែល​ប្រើ​សម្រាប់​បង្ហាញ ពី​តំបន់​ភូមិសាស្ត្រ​មួយ ដែល​សត្វ ស្លាប​ទេសន្តរប្រវេសន៍​ជា​ច្រើន​ធ្វើការ​ប​ម្លា​ស់​ទី​ពី​ជម្រក​ពង​កូន ទៅ​ទីសំចត និង​ទីតាំង​ស្វែងរក ចំណី​ក្នុង​រដូវ​កាល​ជាក់លាក់​មួយ​ជា​ប្រចាំឆ្នាំ​របស់​ពួក​វា ៕

ប្រភព៖ AKP