សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យឯកទេសធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុសពិការដៃម្នាក់

0

ភ្នំពេញ៖ ប្អូនប្រុស ឈឿ​ន ដា​រ៉ាត់ អាយុ ២១​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង រង​ពិការ​ដៃស្តាំ​ដោយសារ​ផ្ទុះ​គ្រាប់​មីន កាល​ប្អូន​មាន​អាយុ ១២​ឆ្នាំ ហើយ​កាលពី​ឆ្នាំ ២០២៣ កន្លង​ទៅ ប្អូនប្រុស​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​ប៉ះទង្គិច​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ រហូត​ឈាន​ដល់​ការ​វះកាត់​ដក​យក​លលាដ៍ក្បាល​ខាងឆ្វេង​ចេញ​បណ្ដោះអាសន្ន ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​ផល​ប៉ះពាល់​បណ្តាល​ឱ្យ​ប្អូន​ពិបាក​ក្នុង​និយាយ និង​ដើរ ។

ដោយ​ក្តី​មេត្តាករុណា​ប្រកប​ធម៌​សប្បុរស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​, លោក​ទាំង​ទ្វេ បាន​ចាត់​ក្រុម​គ្រូពេទ្យ​ឯកទេស​របស់​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) នៃ​មន្ទីរ​សម្រាក​ព្យាបាល ក្តី​សង្ឃឹម​នៃ​យេ​រេ​មា (JH) ធ្វើការ​វះកាត់ ដាក់​លលាដ៍ក្បាល​ត្រឡប់​ចូល​វិញ ដល់​ប្អូនប្រុស ប្រកបដោយ​ភាព​ជោគជ័យ ។

រាល់​ការ​ចំណាយ​ទាំងអស់ ទាំង​ក្នុង​ការ​ព្យាបាល វះកាត់ និង​ហូប​ចុក ត្រូវ​បាន​ទំនុកបម្រុង​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៕

ប្រភព៖ AKP