ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំសន្នីសីទអន្តរជាតិស្តីពីជំនួយផ្នែកច្បាប់លើក ដំបូងនៅកម្ពុជាក្រោមមូលបទ«ការចែករំលែកឧត្តមានុវត្តន៍ដើម្បីជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី» ដោយមានអ្នកច្បាប់ចំនួន១៣ប្រទេសចូលរួម។
ថ្លែងក្នុងសន្នីសីទនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នៅក្រសួងរៀបចំដែនដី នគរូប ណីយ កម្ម និងសំណង់ឯកឧតត្តម លី ច័ន្ទតុលាប្រធានគណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជាបាន លើកឡើងថាសន្នីសីទមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការ ផ្តល់ជំនួយផ្នែកច្បាប់និងសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង និងបទពិ សោធនន៍ ក្នុងចំ ណោមតួអង្គពាក់ព័ន្ធជាតិ និងអន្តរជាតិពីតាមបណ្តាយុត្ថាធិការ និងផ្សេងៗគ្នា ដែលបានចូល រួម។
ឯកឧត្តមប្រធានគណៈមេធាវីបានលើកឡើងថាកន្លងមកគណៈមេធាវីបានដាក់ចេញយន្តការជាច្រើនដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដែលមកដល់ពេលនេះពុំមានបញ្ហានោះទេ។
ឯកឧត្តមថាមកដល់ពេលនេះរាជរដ្ឋាភិបាល ជំនួយផ្នែកច្បាប់គឺជា សេវាចាំបាច់ដែល ជួយ ដល់ជនក្រីក្រនិងជនងាយរងគ្រោះ ដែលពុំមានលទ្ធភាពក្នុងការពឹងពាក់ សេវាផ្នែកច្បាប់ ដើម្បីស្វែងរកយុត្តិធម៌។ ឯកឧត្តមបានបន្ថែមថា ជំនួយផ្នែកច្បាប់នេះគឺគ្របដណ្តប់លើករ ណីរដ្ឋ ប្បវេ ណី ព្រហ្មទណ្ឌ រដ្ឋបាល រួមទាំងការអប់រំច្បាប់ ការទទួលបានព័ត៌មានច្បាប់ និងសេវា ផ្សេងៗ ទៀត តាមរយៈ យន្តការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ។ ជំនួយនេះរួមចំណែក ដល់ សង្គមដែលប្រកបដោយ សន្តិភាព យុត្តិធម៌ សុខុដុមរមនា និង បរិយាបន្ន ផ្នែកលើនីតិរដ្ឋ និង សិទ្ធិមនុស្ស។ បើតាមប្រធានគណៈមេធាវីរូបនេះបានអះអាងថាតាមរយៈយន្តការ នេះ ជនក្រីក្រ និង ជនងាយរងគ្រោះនឹងយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ។ បន្ថែមលើនេះ ជំនួយផ្នែ កច្បាប់ ក៏រួមចំណែកក្នុងកា រសន្សំសំចៃការចំណាយរបស់ រដ្ឋាភិបាលលើ បញ្ហាដែលពុំបាន ដោះស្រាយ ដូចជាសេវាសុខភាព ការស្នាក់នៅ ការការពារកុមារ និងការឃុំឃាំង។ ជាងនេះលោកប្រធានគណៈមេធាវីថាជំនួយផ្នែកច្បាប់បានចូលរួមដើម្បីសម្រេចបានគោលដៅសាកលលោកនៃសិទ្ធិទទួលបានយុត្តិធម៌ ដែលមាន ជា មូលដ្ឋានមួយនៃ គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះដែរឯកឧត្តមលី ច័ន្ទតុលាបានឲ្យដឹងដែរថាក្នុងរយៈពេល៥ឆ្នាំកន្លងមក នេះគណៈមេធាវីបានទទួលនិង គ្រប់គ្រង ការពារសំណុំរឿង២៧៦៩៨សំណុំរឿង ។កូនក្តី ដែលពាក់ព័ន្ធមានចំនួន៤៤៣០៨នាក់ក្នុងនោះមានកូនក្តីជាជនបរទេសមកពី៣៦ប្រទេស មាន ចំនួន១៦១៧នាក់ ។ បានផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់បានចំនួន ២៦១៦ករណី ពាក់ព័ន្ធ នឹង ចំនួនើបទល្មើសនេះចំនួនមេធាវីស្ម័គ្រចិត្ត ចូលរួមមានចំនួន៦៤៧នាក់ ។ គណៈមេធាវីបានចំ ណាយថវិការផ្ទាល់ខ្លួនចំនួនប្រមាណ៣ពាន់លានរៀល៕
ប្រភព៖ AKP