កំពត៖ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពត បានអោយដឹងថា ក្រោយមានការបង្ហោះរបស់គណនី Somaly Mam ពាក់ព័ន្ធករណីក្មេងស្រីអាយុ ១២ ឆ្នាំ ត្រូវជីតាចុងអាយុ ៦៨ រំលោភ។ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យជាជីតាចុងនោះបានហើយ និងត្រូវបានសមត្ថកិច្ចអនុវត្តនិតិវិធីនិងត្រូវបានចៅក្រមចេញដីការឃុំខ្លួននៅពន្ធនាគារខេត្តកំពតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខណៈករណីនេះកើតហេតុនៅភូមិឈើនាង ឃុំបានៀវ ស្រុកឈូក៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត