សមត្ថកិច្ចចាប់បានជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម​ ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង

0

ភ្នំពេញ៖ ដោយ​អន​វុត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣៖៥០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​មានការ​ចូលរួម​លោក​វរសេនីយ៍ទោ ប៊ុត ស៉ី​ម៉េ​ង នាយការិយាល័យ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ធ្វេ​ី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ស្តុ​ប​ស្ថានទូត​វៀតណាម ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន និង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត នៅ​ចំណុច​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៤២២ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ជនសង្ស័យ​ទី​១៖​ឈ្មោះ សាត សុ​រតនា ហៅ ឆ្មា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៤២២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ជន​ដៃដល់​) និង​ទី​២៖​ឈ្មោះ មាស ភារ​ម្យ ហៅ ពក​ក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​បិទ​គូទ​)​។

ពួ​ក​គេ​បាន​ធ្វេ​ី​សកម្មភាព​វេលា​ម៉ោង​១១៖១៥​នាទី ដោយ​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​រង​គ្រោះ​កំពុង​ដេ​ី​របា​ន​សម្រេច នៅ​ចំណុច​ផ្លូវ​លេខ​៣៥០​កែង​ផ្លូវ​លេខ​៣៦៨​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។ ក្រោយ​បញ្ចប់​ការ​សួរនាំ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជនសង្ស័យ​ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ