សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ

0

ភ្នំពេញ៖ ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) កាលពី​ថ្ងៃ​ទី​៧ ខែ ឧសភា ឆ្នាំ​២០២៤​បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ថវិកា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ វី​រៈ​សិល្បៈករ​ចា​បុ​ី​ដង​វែង​ដ៏​ល្បីល្បាញ ដែល​ខណៈ​នេះ លោក​កំពុង​សំរាក​ព្យាបាល​នៅ​ផ្នែក​បេះដូង នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ដោយ​មានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត​, លោក​ទាំង​ទ្វេ​បាន​រ៉ាប់រង​រាល់​ការ​ចំណាយ​ទាំងអស់​ទាំង​ក្នុង​ការ​ព្យាបាល ស្នាក់​នៅ និង​ហូប​ចុក​របស់​លោក​ព្រឹទ្ធាចារ្យ ៕

ប្រភព៖ AKP