ផ្ទះប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រីចំនួន៧០ខ្នង បានរងគ្រោះដោយខ្យល់កន្ត្រាក់

0

សៀមរាប៖ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤ ឃុំ​ទាំង​៦ នៃ​ស្រុក​បន្ទាយស្រី មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​កន្ត្រាក់ នៅ​ម៉ោង ១៥​និង​៣០ នាទី​រសៀល​។

ក្នុង​នោះ​មាន​ផល​ប៉ះពាល់ និង​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​សរុប ៧០​ខ្នង​ផ្ទះ នៅ​ក្នុង ឃុំ​ចំនួន​២​គឺ​៖ ១-​ឃុំ​រុន​តា​ឯក មាន​ភ្លៀង​ធ្លាក់ និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​បឋម ខូចខាត​ផ្ទះ​ចំនួន ៦៩ ខ្នង​ផ្ទះ ក្នុង​រលំ​ទាំងស្រុង​មាន​ចំនួន ៥​ខ្នង​ផ្ទះ និង​របើក​ដំបូល ៦៤​ខ្នង​ផ្ទះ ចំពោះ​ប្រជាពលរដ្ឋ​ពុំ​មាន​គ្រោះថ្នាក់​ទេ និង​២-​ឃុំ​ឃុន​រាម មាន​ភ្លៀង​ធ្លាក់ និង​លាយ​ដោយ​ឡំ​ខ្យល់​កន្ត្រាក់ ចំនួន​បឋម ខូចខាត​ចំនួន ១ ខ្នង​ផ្ទះ នៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម របើក​ដំបូល​អស់​ស័ង្កសី​ចំនួន ២៤​សន្លឹក ចំពោះ​ប្រជាពលរដ្ឋ​ពុំ​មាន​គ្រោះថ្នាក់​ទេ​។

អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​គ្រោះ​ធម្មជាតិ​នេះ ព្រោះ​វា​អាច​កើតឡើង​បាន​គ្រប់ពេល​៕

ប្រភព៖ AKP