ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (ដាវកែច្នៃ)

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ (​ដាវ​កែ​ច្នៃ​) ខណៈ​កម្លាំង​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​៖

១. ឈ្មោះ សាំង រ៉ា​វី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
២. ឈ្មោះ ហ៊ី​ម រ៉ា​យុទ្ធ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៣.​ឈ្មោះ វង់ សុ​ឡា ហៅ ប្រឹ​ម ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ