ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់ការបូប និងទូរស័ព្ទ

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ខាង​មុខ​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ការ​បូ​ប និង​ទូរស័ព្ទ​។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​៖
១-​ឈ្មោះ វ៉េ​ត សីហា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
២-​ឈ្មោះ ឈុត បញ្ញា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​តា​ក្តុល ឃុំ​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។
៣-​ឈ្មោះ ផៃ ភារ​ម្យ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ផ្សារ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សម្ភារ​បាត់បង់​៖ ទូរស័ព្ទ​ដៃ​ម៉ាក​អា​ហ្វូ​ន ៧​ផ្លើស ពណ៌​ខ្មៅ​, លុយ​ចំនួន​២០០០ ០០​រៀល​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ វត្ថុ​តាង​ចាប់​យក​៖ កាបូប​លុយ ពណ៌​សូកូឡា​,​ប័ណ្ណ​ចាក់​វ៉ាក់សាំង , អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​,​ប័ណ្ណសមាជិក ប​.​ស​.​ស​,​ម៉ូតូ​។ បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ