ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ផ្លា​ក​លេខ​រថយន្ត ប្រព្រឹត្ត​ល្មើស​កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤​។

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​៖
១.​ឈ្មោះ ផាត ផា​ន់​ណា​រ៉ូ ភេទ​ប្រុស និង ២.​ឈ្មោះ ហេង អាន​សុទ្ធា​រី ភេទ​ប្រុស អ​នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០២ ខណ្ឌមានជ័យ​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក SUZUKI STEP ពណ៌​ផ្កាឈូក ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១FG-៦៩៧០ ទួ​ណឺ​វី​ស ដង​ជ័រ​ពណ៌​ខ្មៅ​លាយ​លឿង​។ សម្ភារ​បាត់បង់​៖ ផ្លា​ក​លេខ​រថយន្ត​លេខ ភ្នំពេញ ២BA-៧៨៣៩ ចំនួន​០២(​មុខ​-​ក្រោយ​) ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ