សមត្ថកិច្ចចេញមកបញ្ជាក់ជុំករណី​វីដេអូ ដែលបានបង្ហោះដោយគណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhon Voeun

0

បាត់ដំបង៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​មាន​កិត្តិយស​ជម្រាប​ជូន​សាធារណជន​អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា នា​ប៉ុន្មាន​ម៉ោង​កន្លង​ទៅ​នេះ​ឃេ​ី​ញ​មានការ​បង្ហោះ​រូបភាព​ជា​វី​ដេ​អូ​អំពី​រឿង​ទំនាស់​មួយ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhon Voeun ដែល​ក្នុង​នោះ​ឃេ​ី​ញ​មានការ​ជេរ​ប្រមាថ​ដោយ​បុរស​ទៅ​លេ​ី​ស្ត្រី​ស្ទេ​ី​រ​តែ​ក្លាយជា​អំពេ​ី​ហិង្សា​ទៅ​ហេ​ី​យ​។

ក្នុង​ជម្លោះ​នេះ​ឃេ​ី​ញ​មាន​វត្តមាន​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ពាម​ឯក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​ស្ថិត​នៅ​ទីនោះ ប៉ុន្តែ​មិន​ឃេ​ី​ញ​មាន កិច្ច​អន្តរាគមន៍​អ្វី​សោះ ហេ​ី​យ​ទិដ្ឋភាព នេះ​បាន​បង្ក​ឱ្យ​មានការ​រិះគន់​ពី​មហាជន អ្នក​ប្រេ​ី​ប្រាស់​បណ្តាញ​សង្គម​ចំពោះ​មន្ត្រី​នគរបាល​។

May be an image of 3 people, slow loris and text

ឃេ​ី​ញ​សកម្មភាព​បែប​នេះ​ក្រុមការងារ​បាន​រាយ​ការ ណ៍​ជូន​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ខណៈ​ដែល​លោក​កំពុង​ធ្វេ​ី​ដំណេ​ី​រវិ​ល​ត្រឡប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ (RBC) លើក​ទី​១ រវាង​កង​បញ្ជាការ​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​ត នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏ ជាមួយ​បញ្ជាការដ្ឋាន យោធភូមិ​ភាគ​ទី​៥ កងទ័ពជើងគោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។

លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន បាន​ដាក់​បទបញ្ជា​ដល់​លោក​វរសេនីយ៍ឯក ឡុ​ង យោធា​វី​រៈ អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ ឱ្យ​ហៅ​មន្ត្រី​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល មក​ធ្វេ​ី​ការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​អន្តរាគមន​ឱ្យ​ស្ត្រី​ដែល​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ​ពី​សំណាក់​បុរស​ខាង​លេ​ី មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

May be an image of 6 people and text

ជាមួយ​នេះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ ក៏​សូម​ការ​អធ្យាស្រ័យ​ចំពោះ​មហាជន ក៏​ដូច​អ្នក​សារព័ត៌មាន ក្នុង​ការ​ទំនាក់ទំនង មក​លោកតា​មរយៈ​ទូរស័ព្ទ​ត្បិត​កិច្ចប្រជុំ​នៅ​ក្រៅប្រទេស​មិន​អាច​ធ្វេ​ី​ការ​ទំនាក់ទំនង​បាន​។
ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម​សាធារណជន​អ្នក សារព័ត៌មាន​និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាប​ជា​ព័ត៌មាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង